khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ការពង្រឹងសុខភាព និងសមត្ថភាពប្រជាជន គឺដោះស្រាយបញ្ហាសង្គមបានច្រើន
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានអញ្ជើញថ្លែងសុន្ទរកថាបិទវេទិកាផ្សព្វផ្សាយស្តីពី “វឌ្ឍនភាព នៃការអនុវត្តប្រព័ន្ធគាំពារសង្គម”។
    ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានលើកឡើងអំពីគោលនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តី ដែលតែងយកចិត្តទុកដាក់ខ្ពស់លើប្រព័ន្ធគាំពារសង្គម និងបានធ្វើអន្តរាគមន៍ទាន់ពេលវេលាក្នុងដំណាក់កាលដែលប្រទេសកម្ពុជាជួបប្រទះវិបត្តិ និងគ្រោះអាសន្ននានា កន្លងមក ជាពិសេសក្នុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19។
    ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងអំពីប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពីវឌ្ឍនភាព និងវិបុលភាពសង្គម ត្រូវយកចិត្តទុកដាក់លើកត្តា៣គឺ ជីវភាព សុខភាព និងចំណេះដឹង។ ប្រសិនបើនិយាយពីមូលធនមនុស្ស គឺយើងត្រូវយកចិត្តទុកដាក់ទៅលើកត្តា២គឺ សុខភាព និងសមត្ថភាព ដែលកត្តាទាំងពីរនេះ អាចជួយដោះស្រាយបញ្ហាសង្គមបានច្រើន។
    ឯកឧត្តមបណ្ឌិត បានអំពាវនាវឱ្យមន្រ្តីរាជការ និងប្រជាជន ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព ទទួលទានអាហារដែលមានអាហារូបត្ថម្ភ កាត់បន្ថយអាហារដែលមានរសជាតិដិត (ប្រៃ-ផ្អែមខ្លាំង) និងត្រូវហាត់ប្រាណជាប្រចាំ។ ទម្លាប់មើលថែសុខភាពបែបនេះ យើងទទួលបានសុខភាពកាន់តែរឹងមាំ ចំណេញថវិកា និងពេលវេលា ព្រមទាំងមិនបង្កើនជំងឺថែមទៀត។
    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត